សូមស្វាគមន៍មកកាន់ IT Club Cambodia
IT Club ផ្តល់ជូន
ជំហានដំបូងទៅកាន់សេដ្ឋកិច្ចឌីជីថល
កម្ពុជាត្រូវការយុវជនទាំងអស់ដើម្បី៖
ស្វែងយល់ពីគោលគំនិតនៃសេដ្ឋកិច្ចឌីជីថល រួមទាំងរបៀប៖
- ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានការភ័យខ្លាច
- ប្រើប្រាស់ Google ប្រកបដោយប្រសិទ្ធភាព
- ប្រើអ៊ីមែលសម្រាប់អាជីវកម្ម ការអប់រំ និងគ្រួសារ
- ការពារខ្លួនអ្នក និងទិន្នន័យរបស់អ្នកដោយប្រើពាក្យសម្ងាត់ និងការបម្រុងទុក
- កំណត់អត្តសញ្ញាណ និងការពារព័ត៌មានផ្ទាល់ខ្លួន និងឯកជនភាប
- រក្សាសុវត្ថិភាពលើអ៊ីនធឺណិត
កម្ពុជាមានគោលបំណងក្លាយប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល។
កម្ពុជាត្រូវការយុវជន ដែលមានចំណេះដឹងអំពីឌីជីថល ហើយជួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេឱ្យយល់ដឹង។ IT Club ជួយសិស្សថ្នាក់ទី 10 11 12 សិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតឱ្យក្លាយមានជំនាញព័ត៌មានវិទ្យា (IT)។
តើអ្នកអាចធ្វើបែបនេះបាន ដោយរបៀបណា?
តាមដានទំព័រហ្វេសប៊ុករបស់យើង មើលគេហទំព័ររបស់យើង ឬសុំឱ្យសាលារបស់អ្នកចូលរួម។
ទំព័រហ្វេសប៊ុករបស់យើងផ្សព្វផ្សាយវីដេអូខ្លីៗ ដើម្បីឲ្យអ្នកដឹងពីមូលដ្ឋានគ្រឹះព័ត៌មានវិទ្យា (IT)។ អ្នកក៏អាចរកឃើញវីដេអូទាំងនោះនៅលើគេហទំព័ររបស់យើងផងដែរ។
វីដេអូរបស់ IT Club នឹងពន្យល់អំពី
- ភាពខុសគ្នារវាង ការបោកប្រាស់ (Scams) និងការក្លែងបន្លំ (Phishing)
- អំពីមែលវ៉ែ (Malware) និងមេរោគ (Viruses)
- តើពាក្យសម្ងាត់មានសុវត្ថិភាប និងមិនមានសុវត្ថិភាពគឺជាអ្វី?
- របៀបបង្កើតទំព័រ Facebook ផ្ទាល់ខ្លួនរបស់អ្នក សម្រាប់ចំណង់ចំណូលចិត្ត ឬអាជីវកម្ម
- អំពីកម្មវិធីឥតគិតថ្លៃ សម្រាប់ទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក។
- របៀបកំណត់អត្តសញ្ញាណតំណភ្ជាប់គ្រោះថ្នាក់នៅលើទូរស័ព្ទ ឬក្នុងអ៊ីមែលរបស់អ្នក។
- ការពន្យល់អំពីការផ្សាយពាណិជ្ជកម្ម
- ស្វែងយល់ពីរបៀបស្វែងរកដោយប្រើប្រាស់ Google និងអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព
- ស្វែងយល់ពីតួនាទីសម្រាប់ក្មេងស្រីនៅក្នុងវិស័យព័ត៌មានវិទ្យា (IT)
- អាជីពផ្សេងៗគ្នានៅក្នុងវិស័យព័ត៌មានវិទ្យា (IT)
- របៀបគ្រប់គ្រងពាក្យសម្ងាត់របស់អ្នកទាំងអស់យ៉ាងងាយស្រួល – ដោយឥតគិតថ្លៃ
- ការយល់ដឹងអំពីគេហទំព័រ របៀបដែលវាត្រូវបានបង្កើតឡើង
IT Club បានបង្កើតវគ្គសិក្សាលើប្រធានបទទាំងអស់នេះ។
យើងបានឲ្យមេរៀនទៅសាលាមួយចំនួន ដើម្បីបង្រៀនសិស្សរបស់ពួកគេ។ ប្រសិនបើអ្នកចង់ដឹងបន្ថែម សូមទាក់ទងមកពួកយើង ឬសុំឱ្យសាលារបស់អ្នកទាក់ទងមកពួកយើង។ ប្រើប្រាស់ Facebook ឬ Contact Page នៅលើគេហទំព័ររបស់យើង។
ខ្ញុំរីករាយណាស់ដែរបានរៀនវគ្គបណ្ដុះបណ្ដាលនេះព្រោះអាចជួយអោយមានចំណេះដឹងបន្ថែមនឹងអាចមើលថែរក្សា Facebook page email របស់ខ្លួនបាន។
ខ្ញុំចង់អោយមានការសិក្សាវគ្គបន្ដទៀតដើម្បីទទួលបានចំណេះដឹងបន្ថែម នឹងមានការសិក្សាបែបនេះរហូតផងដែរ។
ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមករៀនកំព្យូទ័រវគ្គខ្លីមួយនេះ ហើយវាជួយឲ្យខ្ញុំចេះប្រើប្រាស់ Google និងការស្វែងរកតាមអ៊ីនធឺណិត។
វាជួយឲ្យខ្ញុំចេះរក្សាសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិតដូចជា Email, Facebook ជាដើម។
ចំណាប់អារម្មណ៍របស់ខ្ញុំពិតជារីករាយណាស់ ក្នុងការបានសិក្សារនៅវគ្គខ្លីមួយនេះ។ បានធ្វើឲ្យខ្ញុំបានស្គាល់នូវកម្មវិធីនៅលើបណ្តាញអ៊ីធឺណិតជាច្រើនទាំងអស់ដែលខ្ញុំមិនបានស្គាល់ពីមុនមក
ខ្ញុំចង់ឲ្យមានការសិក្សាវគ្គបន្តបន្ទាប់ទៀតដើម្បីធ្វើឲ្យមានការទទួលបានចំណេះដឹងថ្មីៗនៅលើបណ្តាញអុីនធឺណេតទាំងអស់។
តាមយោបល់របស់ខ្ញុំគឺពិតជាមានអារម្មណ៍ថាសប្បាយរីករាយណាស់ដែលបានសិក្សានៅក្នុងវគ្គបណ្ដុះបណ្ដាលមួយនេះដែលធ្វើឲខ្ញុំចេះយល់ដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់កម្មវិធីនិងដឹងពីការកំរៀមកំហែងតាមអុីនធឺណែតនិងពពួកវីរុសផ្សេងៗដែលបានចូលលុកលុយក្នុងទូរស័ព្ទនិងកំព្យូទ័ររបស់យើង និងឲយើងចេះការពារដោយខ្លួនឯងបាន។ សូមអរគុណ!