សូមស្វាគមន៍មកកាន់ IT Club Cambodia

IT Club ផ្តល់ជូន

ជំហានដំបូងទៅកាន់សេដ្ឋកិច្ចឌីជីថល

កម្ពុជាត្រូវការយុវជនទាំងអស់ដើម្បី៖

ស្វែងយល់ពីគោលគំនិតនៃសេដ្ឋកិច្ចឌីជីថល រួមទាំងរបៀប៖

  • ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានការភ័យខ្លាច
  • ប្រើប្រាស់ Google ប្រកបដោយប្រសិទ្ធភាព
  • ប្រើអ៊ីមែលសម្រាប់អាជីវកម្ម ការអប់រំ និងគ្រួសារ
  • ការពារខ្លួនអ្នក និងទិន្នន័យរបស់អ្នកដោយប្រើពាក្យសម្ងាត់ និងការបម្រុងទុក
  • កំណត់អត្តសញ្ញាណ និងការពារព័ត៌មានផ្ទាល់ខ្លួន និងឯកជនភាប
  • រក្សាសុវត្ថិភាពលើអ៊ីនធឺណិត

កម្ពុជាមានគោលបំណងក្លាយប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល។

កម្ពុជាត្រូវការយុវជន ដែលមានចំណេះដឹងអំពីឌីជីថល ហើយជួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេឱ្យយល់ដឹង។ IT Club ជួយសិស្សថ្នាក់ទី 10 11 12 សិក្ខាកាមវិជ្ជាជីវៈ និងនិស្សិតឱ្យក្លាយមានជំនាញព័ត៌មានវិទ្យា (IT)។

តើអ្នកអាចធ្វើបែបនេះបាន ដោយរបៀបណា?

តាមដានទំព័រហ្វេសប៊ុករបស់យើង មើលគេហទំព័ររបស់យើង ឬសុំឱ្យសាលារបស់អ្នកចូលរួម។

ទំព័រហ្វេសប៊ុករបស់យើងផ្សព្វផ្សាយវីដេអូខ្លីៗ ដើម្បីឲ្យអ្នកដឹងពីមូលដ្ឋានគ្រឹះព័ត៌មានវិទ្យា (IT)។ អ្នកក៏អាចរកឃើញវីដេអូទាំងនោះនៅលើគេហទំព័ររបស់យើងផងដែរ។

វីដេអូរបស់ IT Club នឹងពន្យល់អំពី

  • ភាពខុសគ្នារវាង ការបោកប្រាស់ (Scams) និងការក្លែងបន្លំ (Phishing)
  • អំពីមែលវ៉ែ (Malware) និងមេរោគ (Viruses)
  • តើពាក្យសម្ងាត់មានសុវត្ថិភាប និងមិនមានសុវត្ថិភាពគឺជាអ្វី?
  • របៀបបង្កើតទំព័រ Facebook ផ្ទាល់ខ្លួនរបស់អ្នក សម្រាប់ចំណង់ចំណូលចិត្ត ឬអាជីវកម្ម
  • អំពីកម្មវិធីឥតគិតថ្លៃ សម្រាប់ទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក។
  • របៀបកំណត់អត្តសញ្ញាណតំណភ្ជាប់គ្រោះថ្នាក់នៅលើទូរស័ព្ទ ឬក្នុងអ៊ីមែលរបស់អ្នក។
  • ការពន្យល់អំពីការផ្សាយពាណិជ្ជកម្ម
  • ស្វែងយល់ពីរបៀបស្វែងរកដោយប្រើប្រាស់ Google និងអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព
  • ស្វែងយល់ពីតួនាទីសម្រាប់ក្មេងស្រីនៅក្នុងវិស័យព័ត៌មានវិទ្យា (IT)
  • អាជីពផ្សេងៗគ្នានៅក្នុងវិស័យព័ត៌មានវិទ្យា (IT)
  • របៀបគ្រប់គ្រងពាក្យសម្ងាត់របស់អ្នកទាំងអស់យ៉ាងងាយស្រួល – ដោយឥតគិតថ្លៃ
  • ការយល់ដឹងអំពីគេហទំព័រ របៀបដែលវាត្រូវបានបង្កើតឡើង

IT Club បានបង្កើតវគ្គសិក្សាលើប្រធានបទទាំងអស់នេះ។ 

យើងបានឲ្យមេរៀនទៅសាលាមួយចំនួន ដើម្បីបង្រៀនសិស្សរបស់ពួកគេ។ ប្រសិនបើអ្នកចង់ដឹងបន្ថែម សូមទាក់ទងមកពួកយើង ឬសុំឱ្យសាលារបស់អ្នកទាក់ទងមកពួកយើង។ ប្រើប្រាស់ Facebook ឬ Contact Page នៅលើគេហទំព័ររបស់យើង។