ស្វែងរករូបភាព AI ក្លែងក្លាយ
តើរូបថតនេះជាភាពក្លែងក្លាយឬទេ?
កាលពីមួយឆ្នាំមុន រឿងនេះគឺពិតជាងាយស្រួលណាស់។ ដៃ សក់ ធ្មេញ — គឺអាចផ្ទៀងផ្ទាត់បានស្រួល ពីព្រោះ AI តែងតែធ្វើឱ្យខុសចំណុចទាំងនោះជាប្រចាំដូចជា៖ ម្រាមដៃប្រាំមួយ សក់លាយឡំចូលគ្នាទៅក្នុងផ្ទៃខាងក្រោយ ធ្មេញមើលទៅខុសប្រក្រតី។ ប៉ុន្តែពេលនេះមិនដូចមុនទេ។ ដៃនៅទីនេះគឺត្រឹមត្រូវ។ សក់គឺធម្មតា។ រូបមួយនេះទាមទារឱ្យមានការពិនិត្យមើលឱ្យបានដិតដល់ជាងមុន។
ចំណុច ៥៦យ៉ាង ដែលខុសប្រក្រតីសម្រាប់រូបថតនេះ
១. ស្នាមញញឹមគឺល្អឥតខ្ចោះហួសហេតុពេក។ សំណើចពិតប្រាកដ និងធម្មជាតិ កម្រនឹងបង្កើតបានស្នាមញញឹមដែលដូចគ្នាបេះបិទចំនួនពីរណាស់។ មនុស្សពីរនាក់នេះមានស្នាមញញឹមដូចគ្នាបេះបិទ — មានចន្លោះប្រហោងស្មើគ្នា មានពណ៌ដូចគ្នា និងមានរាងដូចគ្នា។ មើលទៅដូចជាការផ្សាយពាណិជ្ជកម្មពេទ្យធ្មេញ ជាងមិត្តភក្តិពីរនាក់កំពុងសើចក្អាកក្អាយជាមួយគ្នា។
២. កអាវមានលក្ខណៈខុសគ្នាទៅលើអាវនីមួយៗ។ សូមពិនិត្យមើលគែមពណ៌ខ្មៅជុំវិញកអាវ — ត្រង់ម្ខាង និងខូចទ្រង់ទ្រាយបន្តិចបន្តួចនៅម្ខាងទៀត។ អាវទាំងនេះត្រូវបានគេរចនាឡើងឱ្យក្លាយជាឈុតកីឡាដូចគ្នា។
៣. សញ្ញាសម្គាល់ (Logo) លេចចេញនៅលើអាវម្ខាង ប៉ុន្តែមិនមាននៅលើអាវម្ខាងទៀតទេ។ ក្រុមតែមួយ ពេលវេលាតែមួយ — ប៉ុន្តែសញ្ញាសម្គាល់ពណ៌សតូចនៅជិតស្មាគឺមានតែនៅលើអាវម្នាក់ប៉ុណ្ណោះ។
៤. អាវទាំងពីរមើលទៅហាក់ដូចជាទើបនឹងអ៊ុតរួច។ រូបថតនេះត្រូវបានគេថតក្នុងអំឡុងពេល ឬបន្ទាប់ពីការប្រកួត។ ឈុតកីឡាពិតតែងតែមានផ្នត់ ជាប់ស្អិតនឹងស្បែក និងបង្ហាញឱ្យឃើញញើស។ ប៉ុន្តែអាវទាំងនេះមិនមានសភាពបែបនោះទេ។
៥. សញ្ញាសម្គាល់ (Badge) មិនបង្ហាញអត្ថន័យអ្វីពិតប្រាកដនោះទេ។ វាមើលទៅដូចជាខែលដែលមានអត្ថបទនៅលើនោះ — មានរាងជាខែល បដា និងអក្សរ។ ប៉ុន្តែពេលពិនិត្យមើលឱ្យជិត អក្សរទាំងនោះមិនបង្កើតបានជាពាក្យពិតប្រាកដនោះទេ។
៦. សូមមើលលេខ ១៤។ ក្បាលរបស់នាងបែរមុខទៅរកកាមេរ៉ា។ ក្បាលបែរមុខទៅខាងមុខ។
ចំណុចផ្សេងៗទៀតដែលគួរពិនិត្យមើលលើរូបថតផ្សេងទៀត
មិនមែនរូបភាពក្លែងក្លាយទាំងអស់សុទ្ធតែបង្ហាញសញ្ញាទាំងប្រាំនេះដូចគ្នាទេ។ កន្លែងផ្សេងទៀតដែលគួរពិនិត្យមើល៖ ផ្ទៃខាងក្រោយ (ស្ថាបត្យកម្មដែលមើលទៅមិនសមហេតុផល បង្អួចដែលមិនចំជួរគ្នា) ព័ត៌មានលម្អិតដែលត្រូវគ្នាជាទូទៅ (ក្រវិលពីរ ភ្នែកពីរ — AI គូរវាដាច់ដោយឡែកពីគ្នា ដូច្នេះគូទាំងនោះច្រើនតែមិនស៊ីសង្វាក់គ្នា) និងស្រមោល (ពិនិត្យមើលថាតើមនុស្សគ្រប់រូបនៅក្នុងរូបថតត្រូវបំភ្លឺពីទិសដៅជាមួយគ្នាដែរឬទេ)។
តាមដានការបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង
តើនរណាខ្លះដែលប្រើប្រាស់រូបភាព AI ក្លែងក្លាយ ហើយក្នុងគោលបំណងអ្វី
ពួកអ្នកបោកប្រាស់។ អ្នកបោកប្រាស់តាមស្នេហា និងក្រុមឧក្រិដ្ឋជនសាជូផាន់ (Sha Zhu Pan) ប្រើប្រាស់រូបភាពសម្រាប់បង្កើតគណនីក្លែងក្លាយដោយប្រើ AI។ មនុស្សមានសម្រស់ដែលបានផ្ញើសារមកកាន់អ្នក អាចជាមនុស្សដែលមិនមានពិតប្រាកដនោះទេ។ ការស្វែងរករូបភាពបញ្ច្រាស (Reverse image search) នឹងមិនអាចចាប់បានរូបភាពក្លែងក្លាយដែលទើបនឹងបង្កើតថ្មីនោះទេ ព្រោះវាពុំធ្លាប់លេចឡើងនៅលើអនឡាញពីមុនមកឡើយ។
ការរៀបចំល្បិចកលនយោបាយ។រូបភាពក្លែងក្លាយអាចដាក់បញ្ចូលនរណាម្នាក់ទៅក្នុងព្រឹត្តិការណ៍ដែលពួកគេមិនធ្លាប់បានចូលរួម ដោយនិយាយនូវអ្វីដែលពួកគេមិនធ្លាប់បាននិយាយ។ រឿងនេះកើតឡើងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
មេរៀនពិតប្រាកដនៅទីនេះ៖ រូបថតក្លែងក្លាយគឺកាន់តែពិបាកក្នុងការសម្គាល់។ ដៃធ្លាប់ជាចំណុចខ្សោយរបស់ AI — ប៉ុន្តែពេលនេះលែងបែបនោះទៀតហើយ។
បន្ទាប់ពីនោះ សូមអានអំពី សន្តិសុខឌីជីថល (Digital Security)