អំពីពួកយើង

About Us

Dave Hunt - Chairman and Founder

រឿងរ៉ាវរបស់ពួកយើង

យើងស្រលាញ់វិស័យព័ត៌មានវិទ្យា។ វាចាំបាច់សម្រាប់ជីវិតសម័យទំនើប។ មិនថា ការស្វែងរកភោជនីយដ្ឋាន ការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ឬការបង់ពន្ធ។ យើងប្រើវាជារៀងរាល់ថ្ងៃ។

នៅប្រទេសកម្ពុជា យើងសង្កេតឃើញថាយុវជនកំពុងមានការលំបាកក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព ពេលខ្លះមិនចេះប្រើវាទាល់តែសោះ។ ក្នុងកត្តាជាច្រើន វាមិនត្រូវបានគេណែនាំពីរបៀបប្រើទេ។ នេះរួមបញ្ចូលការប្រើប្រាស់ Google វិធីរក្សាសុវត្ថិភាពនៅលើអ៊ីនធើណិត បណ្តាញសង្គម ឬការយល់ដឹងអំពីកុំព្យូទ័រ។

សាវតារបស់យើងពាក់ព័ន្ធនឹងបច្ចេកវិទ្យា – មួយជីវិតការងារទាំងអស់របស់យើង។ គោលដៅរបស់យើង គឺណែនាំជំនាញព័ត៌មានវិទ្យាជាមូលដ្ឋានដល់សិស្ស-និស្សិត។

បន្ទាប់ពីការសង្កេត និងការពិភាក្សាទាំងឡាយ យើងបានឈានដល់ការសន្និដ្ឋានអំពីវិធីល្អបំផុត ដើម្បីជួយផ្តល់ថ្នាក់បណ្តុះបណ្តាលដល់សាលារៀនទាំងឡាយទៅកាន់សិស្ស-និស្សិតរបស់ពួកគេ។

Ken Hughes - CTO and Founder
Alan Clarke - Teaching Advisor and Founder

គោលបំណងរបស់យើង

មាន ៣ចំណុចសំខាន់ៗ៖

ដើម្បីជួយដល់សាលារៀនក្នុងការប្រើប្រាស់ និងការយល់ដឹងអំពីវិស័យព័ត៌មានវិទ្យា។ ការធ្វើបែបនេះនឹងជួយឱ្យគ្រូអាចបង្រៀនជំនាញព័ត៌មានវិទ្យាដល់សិស្ស។

ដើម្បីជួយដល់សិស្សឲ្យមានជំនាញព័ត៌មានវិទ្យាមូលដ្ឋាន។ បង្កើនចំណេះដឹងរបស់ពួកគេអំពីGoogle (ការស្វែងរក) អ៊ីមែល បណ្តាញសង្គម របៀបរក្សាសុវត្ថិភាពនៅលើអ៊ីនធើណិត និងមេរៀនជាច្រើនទៀត។ តាមពិត ទាំងនេះគឺជាប្រធានបទទាំងអស់ដែលចាំបាច់នៅក្នុងការប្រកបអាជីវកម្ម ឬជីវិតផ្ទាល់ខ្លួន។

ដើម្បីធ្វើឲ្យសិស្សចាប់អារម្មណ៍នឹងអាជីពនៅក្នុងវិស័យព័ត៌មានវិទ្យា ការយល់ដឹងកាន់តែច្រើនអំពីវិស័យព័ត៌មានវិទ្យា និងតួនាទី (ការងារ) ដែលមាននៅក្នុងវិស័យព័ត៌មានវិទ្យា។ បន្ថែមពីនេះទៀត ដើម្បីផ្តល់ឱ្យពួកគេនូវគម្រោងជាក់ស្តែងមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពនៃបច្ចេកវិទ្យា។

James Meston - Financial Adviser and Trustee

ពួកយើងជានរណា?

លោក Dave។ អតីតនាយកប្រតិបត្តិ (នាយកប្រតិបត្តិ) នៃក្រុមហ៊ុនកម្មវិធីកុំព្យូទ័រ។ មានប្រវត្តិសរសេរកម្មវិធី គាំទ្របច្ចេកទេស ប្រឹក្សាយោបល់ គ្រប់គ្រងផលិតផល ទីផ្សារ ការលក់ និងការគ្រប់គ្រងទូទៅ។ ជំនាញបច្ចេកទេសលើបណ្តាញកុំព្យូទ័រ។ នៅពេលទំនេរ ការកម្សាន្តរបស់គាត់គឺការបង្កើតគេហទំព័រ សម្រាប់មិត្តភក្តិ។

លោក Ken ។ នាយកផ្នែកបច្ចេកវិទ្យា (CTO) ធ្វើការជាមួយលោក Dave ។ ឥឡូវនេះ ជានាយកផ្នែកអភិវឌ្ឍន៍ ដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការត្រួតពិនិត្យគុណភាព (សាកល្បងកម្មវិធី) និងការគាំទ្រផ្នែកបច្ចេកទេស។ លោក Ken មានចំណេះដឹងខ្ពស់ខាងផ្នែកបច្ចេកទេសប្រព័ន្ធកុំព្យូទ័រ។ នៅពេលទំនេរ គាត់ជាអ្នករត់ចម្ងាយឆ្ងាយ (រត់ប្រណាំង ២៤ ម៉ោង) ។

លោក Alan ។ គាត់គឺជាប្រធាននាយកដ្ឋានបង្រៀនភាសាអង់គ្លេសនៅសាលាមួយក្នុងប្រទេសថៃ។ គាត់គឺជាគ្រូបង្រៀនដែលមានបទពិសោធន៍ខ្ពស់ ហើយជួយយើងឱ្យយល់ពីអ្វីដែលគ្រូបង្រៀនត្រូវការ ដើម្បីទទួលជោគជ័យ។

We are part of the charity To Grow An Orchid – which promotes education to young people in Cambodia. From the ages of 15 to 20.

We are a sister organisation to khitclub – the difference is our promotion on Facebook

Scroll to Top