False Fake Satire

ចងចាំពីភាពខុសគ្នា

ព័ត៌មានមិនពិតគឺមិនត្រឹមត្រូវ ប៉ុន្តែប្រហែលជាមិនព្យាយាមបោកបញ្ឆោតអ្នកទេ

ព័ត៌មានក្លែងក្លាយគឺមានចេតនាព្យាយាមបោកបញ្ឆោតអ្នក

ការបញ្ចើចបញ្ចើ ជាការព្យាយាមធ្វើឱ្យមានភាពការអស់សំណើចចំពោះប្រធានបទណាមួយ (ដែលអាចជាព័ត៌មានមិនពិត ឬក្លែងក្លាយ)

ហេតុអ្វីបានជាមនុស្សបង្កើតព័ត៌មានក្លែងក្លាយ?

ដើម្បីបំភាន់អ្នក ដើម្បីបង្កបញ្ហាដល់មនុស្ស

ការបោកបញ្ឆោតឲ្យអ្នកចុច – ដើម្បីឱ្យអ្នកឆ្លើយតប (មានកំហឹង / ចាប់អារម្មណ៍) ដូច្នេះ អ្នកចូលទៅកាន់កាន់ទំព័ររបស់ពួកគេ ដែលពួកគេអាចទទួលបានការឆ្លើយតបកាន់តែច្រើន

ជាធម្មតា គេអាចរកប្រាក់បានពីការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ពួកគេ

ពេលខ្លះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីអ្នក (គ្រួសារ គណនីធនាគារ)

ព្រោះមនុស្សខ្លះចង់បំភ័ន្តអ្នកដ៏ទៃ ដើម្បីផលប្រយោជន៍ផ្សេងទៀត (មិនទទួលស្គាល់លទ្ធផលបោះឆ្នោត)

គោលការណ៍ណែនាំ - វិធីសម្គាល់ព័ត៌មានក្លែងក្លាយ

រកមើលប្រភព – តើវាជាអង្គភាពព័ត៌មានល្បីឈ្មោះដែរឬទេ

ផ្ទៀងមើលជាមួយ Google ដើម្បីមើលថា តើអង្គភាពផ្សេងទៀតមានព័ត៌មានដូចគ្នានេះដែរឬទេ

អានអត្ថបទ – តើវាហាក់ដូចជាមានពិត ដូចដែលដាក់ចំណងជើងដែរឬទេ

ពិនិត្យមើលកាលបរិច្ឆេទ

សូមមើលរូបថតដោយប្រុងប្រយ័ត្ន – តើពួកវាត្រូវបានកែសម្រួល ឬផ្លាស់ប្តូរដែរទេ

តើ​វា​ជា​ការ​លេង​សើច​ទេ – តើ​វា​ហួស​ហេតុ​ពេក​ទេ​ដែលវាជា​ការ​ពិតនោះ

ឧទាហរណ៍ ព័ត័មានក្លែងក្លាយ៖ ព័ត៌មានបែបបន្លំ

ជំងឺរបេង។ ជំងឺនេះស្ទើរតែត្រូវបានលុបបំបាត់ពីពិភពលោក។ មនុស្សខ្លះផ្សព្វផ្សាយថា វ៉ាក់សាំងនេះនឹងបង្កគ្រោះថ្នាក់ដល់អ្នក ហើយអ្នកមិនគួរចាក់វាទេ។ លទ្ធផល៖ ឥឡូវនេះមានករណីជំងឺរបេងច្រើនជាងកាលពីច្រើនឆ្នាំកន្លងមក។

ជម្ងឺកូវីដ ១៩។ នៅប្រទេសខ្លះ (ជាពិសេសសហរដ្ឋអាមេរិក) មានអ្នកផ្សព្វផ្សាយព្យាយាមបញ្ចុះបញ្ចូលប្រជាជនកុំឱ្យចាក់វ៉ាក់សាំង។ លទ្ធផល៖ ពួកគេមានអ្នកស្លាប់ច្រើនជាងប្រទេសដទៃទៀត។

Like and Share

Information Technology class for 2022

For more information or to register your interest, please contact us. Click here.