Like and Share

ចូលរួមជាមួយ IT-Club ។ ស្វែងយល់បន្ថែម IT ។

រមូរចុះក្រោមដើម្បីចូលរួម

តើ IT គឺជាអាជីពល្អសម្រាប់ក្មេងស្រីដែរឬទេ?

it club class 1

សួស្តីខ្ញុំឈ្មោះលោក Ken

  • ខ្ញុំធ្លាប់ជាប្រធានបច្ចេកទេសនៅក្រុមហ៊ុនសរសេរកម្មវិធីកុំព្យូទ័រ។ យើងបានលក់កម្មវិធីកុំព្យូទ័រររបស់យើងនៅទូទាំងពិភពលោកទៅកាន់ក្រុមហ៊ុនចំនួនជាង ១០០០។
  • ខ្ញុំមានក្រុមអ្នកសរសេរកម្មវិធី អ្នកសាកល្បងកម្មវិធី ក្រុមជំនួយបច្ចេកទេស គ្រូបណ្តុះបណ្តាល និងបុគ្គលិកបច្ចេកទេសដែលមើលថែរក្សាកុំព្យូទ័រ បណ្តាញកុំព្យូទ័រ និងសុវត្ថិភាពរបស់យើង។

តើខ្ញុំបានផ្តល់ការងារឱ្យមនុស្សស្រីច្រើនដែរឬទេ?

មែន  J

  • បុគ្គលិករបស់ខ្ញុំប្រហែលជាពាក់កណ្តាលគឺជាមនុស្សស្រី។
  • អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសខ្ញុំជាមនុស្សស្រី។
  • គ្រូបង្វឹកកំពូលរបស់ខ្ញុំគឺជាមនុស្សស្រី។
  • ជាងពាក់កណ្តាលនៃអ្នកសាកល្បងកម្មវិធីគឺជាមនុស្សស្រី។
  • អ្នកខ្លះមានសញ្ញាបត្រ និងខ្លះទៀតទទួលការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា បន្ទាប់បញ្ចប់ការសិក្សា។

ហេតុអ្វីបានជាខ្ញុំផ្តល់ការងារឱ្យមនុស្សស្រី?

  • ដោយសារតែពួកគេមានជំនាញត្រូវនឹងការងារ – យើងបានជ្រើសរើសមនុស្សដែលល្អបំផុត ដោយមិនប្រកាន់ថាពួកគេជា មនុស្សស្រី ឬប្រុស។
  • ពីព្រោះពួកគេបានបង្កើតជាភាពចម្រុះដល់ក្រុមការងារ។ នៅក្នុងក្រុមអ្នកត្រូវការ ភាពខុសៗគ្នាឲ្យច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានលទ្ធផលជោគជ័យ។

តើខ្ញុំអាចណែនាំអាជីព IT សម្រាប់មនុស្សស្រីដែរទេ?

  • មែនហើយ។ ប្រាកដណាស់។
  • ស្វែងយល់អំពីបច្ចេកវិទ្យា ឬទីផ្សារឌីជីថល។
  • វាជាការងារដែលមានប្រាក់ខែសមរម្យ។
  • វាជាអាជីពល្អសម្រាប់ទាំងមនុស្សស្រី និងប្រុស។

បើមានសំណួរបន្ថែម?

  • ប្រសិនបើអ្នក (មនុស្សស្រី ឬកប្រុស) មានសំណួរ សូមផ្ញើអ៊ីមែលមកខ្ញុំ ហើយសួរ។
  • សរសេរជាភាសាខ្មែរ ឬអង់គ្លេស – ខ្ញុំអាចប្រើកម្មវិធី Google Translate J
  • mrken@itclub-cambodia.com
learning IT

ចូលរួមជាមួយ IT-Club ។ ស្វែងយល់បន្ថែម IT ។




    Information Technology class for 2022

    For more information or to register your interest, please contact us. Click here.