ការពន្យល់អំពីការផ្សាយពាណិជ្ជកម្
Like and Share
ចូលរួមជាមួយ IT-Club
ទទួលព្រឹត្តិប័ត្រព័ត៌មានប្រចាំខែតាមអ៊ីមែល។ និងលក្ខណៈពិសេសជាច្រើនទៀតមិនត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុកទេ
អត្ថបទបន្ទាប់រួមមាន
- ព័ត៌មានផ្ទាល់ខ្លួន និងឯកជន ហើយនិងរបៀបដែលអ្នកគួរផ្លាស់ប្តូរការកំណត់ផ្សេងៗរបស់អ្នក
- ការផ្សាយពាណិជ្ជកម្ម និងរបៀបដែលពួកគេប្រើប្រាស់ទិន្នន័យរបស់អ្នក
- តើហ្វេសប៊ុកចាត់ចែងទិន្នន័យរបស់វាយ៉ាងដូចម្តេច
- ភាពខុសគ្នារវាង ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងការសរសេបែបចំអក
- វាមានសារៈសំខាន់ណាស់ ហើយពិបាកវាយតម្លៃ
- ការប្រើប្រាស់បណ្តាញសង្គមជាវិជ្ជមានជាមួយមិត្តភក្តិ និងក្រុមផ្សេងៗ។ ការបែងចែករវាងមិត្តភក្តិអនឡាញ និងមិត្តភក្តិពិត
- ការចូលរួមតាមអនឡាញមានផលវិបាក និងមានមាតិកាបង្កជាការស្អប់ខ្ពើម
ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook និង Google យកអ្នកជាគោលដៅ?
ផ្ទាំងប៉ាណូ
សំណួរ – តើអ្នកណាធ្លាប់ឃើញការផ្សាយពាណិជ្ជកម្មបែបនេះដែរឬទេ?
ចម្លើយ
អ្នកណាដែលជិះឆ្លងកាត់ – ពួកគេអាចនឹងមើលទៅវា ពួកគេអាចនឹងសម្លឹងមើលទៅម្ខាងទៀត
ក្មេង ឬចាស់ ប្រុស ឬស្រី ទោះពួកគេចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍ក៏ដោយ
ក្រុមហ៊ុនចំណាយប្រាក់ច្រើន ដើម្បីកំណត់គោលដៅយកមនុស្សគ្រប់គ្នា
ប៉ុន្តែ ទស្សនិកជនគោលដៅរបស់ពួកគេ គឺមានភាគរយតិចតួចប៉ុណ្ណោះ ដែលអាចមើលឃើញវា។
ទាំងនេះគឺជាការផ្សាយពាណិជ្ជកម្មនៅលើ Facebook – សូមរកមមើលពាក្យ Sponsored នៅក្បែរខាងលើ
តើអ្នកណាអាចមើលឃើញការផ្សាយពាណិជ្ជកម្មទាំងនេះ?
ចម្លើយ
ខ្ញុំ និងមនុស្សណាផ្សេងទៀតដែលបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់អ្នកផ្សាយពាណិជ្ជកម្ម។
តើអ្វីជាលក្ខណៈវិនិច្ឆ័យ?
លក្ខណៈវិនិច្ឆ័យគឺជាទម្រង់របស់ទស្សនិកជន ដែលអ្នកផ្សាយពាណិជ្ជកម្មចង់ឲ្យការផ្សាយពាណិជ្ជកម្មត្រូវបានឃើញដោយពួកគេ។
សម្រាប់ Marston’s Careers – ការផ្សាយពាណិជ្ជកម្មសម្រាប់អ្នកអ្នកមើលការខុសត្រូវលើ ការគ្រប់គ្រងបុគ្គលិកនៅតាមភោជនីយដ្ឋាន
លក្ខណៈវិនិច្ឆ័យដែលអាចកើតមាន៖ អាយុចាប់ពី 20 ឆ្នាំ អាចជាប្រុស ឬស្រី រស់នៅចម្ងាយតិចជាង 25km ពីភោជនីយដ្ឋាន។
សម្រាប់ Northbound Gear – លក់សំលៀកបំពាក់រងារ សម្រាប់ធ្វើការងាររបស់បុរស
លក្ខណៈវិនិច្ឆ័យ៖ អាយុចាប់ពី 18 ឆ្នាំ ជាបុរស ធ្លាប់បានចុចលើការផ្សាយពាណិជ្ជកម្មសម្លៀកបំពាក់ផ្សេងទៀត រស់នៅក្នុងចក្រភពអង់គ្លេស។
នេះគឺជាការផ្សាយពាណិជ្ជកម្មពីរផ្សេងទៀត។
មានសិស្សដែលបាន “ចូលចិត្ត” ទំព័រទីមួយ ប៉ុន្តែ មិនបានចូលចិត្តទំព័រទីពីរទេ។
ដូច្នេះ ហេតុអ្វីបានជានាងទទួលបានការផ្សាយពាណិជ្ជកម្មទាំងពីរ?
លក្ខណៈវិនិច្ឆ័យដែលអាចកើតមានសម្រាប់ទំព័រទីមួយរបស់អ្នកផ្សាយពាណិជ្ជកម្មគឺ “មនុស្សដែលចូលចិត្តទំព័រខ្ញុំ ឬប្រកាសណាមួយរបស់ខ្ញុំ”
ទំព័រទីពីរ ប្រើប្រាស់មុខងាររបស់ Facebook ដែលពួកគេនឹងបង្ហោះការផ្សាយពាណិជ្ជកម្មនៅការប្រកាសថ្មីៗរបស់អ្នកណាដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
លក្ខណៈវិនិច្ឆ័យអាចមានដូចជា៖
អ្នករស់នៅក្នុងប្រទេសកម្ពុជា អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ភេទប្រុស ឬស្រី ចាប់អារម្មណ៍ក្នុងការសិក្សាក្រៅម៉ោង
ប្រហែលជា៖ បច្ចុប្បន្នរៀននៅវិទ្យាល័យ ឬបញ្ចប់វិទ្យាល័យ
តើរឿងនេះកើតឡើងបានយ៉ាងដូចម្តេច?
Facebook រក្សាព័ត៌មានជាច្រើនអំពីអ្នក។ (នេះហៅថា ទម្រង់អ្នកប្រើប្រាស់)
ទម្រង់គឺជាលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នាជាច្រើនបញ្ចូលគ្នា។
អាយុ ភេទ ទីកន្លែងដែលអ្នករស់នៅ ការអប់រំ ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ និងអ្វីៗជាច្រើនទៀត
ពួកគេរក្សាព័ត៌មានទាំងនេះ ដើម្បីពួកគេអាចលក់ព័ត៌មានទៅអ្នកផ្សាយពាណិជ្ជកម្មបាន។
ពួកគេមិនលក់ឈ្មោះរបស់អ្នកទេ
សម្រាប់តម្លៃណាមួយ ពួកគេនឹងប្រកាសផ្សាយពាណិជ្ជកម្មនៅលើការប្រកាសថ្មីៗរបស់នរណាម្នាក់ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
ហេតុអ្វីបានជាវាជាការល្អ?
សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម
- ដោយសារ មានតែមនុស្សដែលបានបង្ហាញចំណាប់អារម្មណ៍លើប្រធានបទណាមួយ នឹងឃើញការផ្សាយពាណិជ្ជកម្មនេះ
- វារក្សាតម្លៃទាប ព្រោះទស្សនិកជនក៏មានតិចតួច
- អ្នកផ្សាយពាណិជ្ជកម្មកំពុងចំណាយ $$ របស់ពួកគេដោយភាពវៃឆ្លាត
សម្រាប់អ្នក
- ជាធម្មតា អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្មដែលត្រូវនឹងចំណាប់អារម្មណ៍ ឬសមស្របចំពោះអ្នក
- ពេលខ្លះអ្នកផ្សាយពាណិជ្ជកម្មនឹងគ្រាន់តែកំណត់ថា “នរណាម្នាក់ដែលមានអាយុចាប់ពី 18-25 ឆ្នាំ” រស់នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ Facebook
- ពួកគេអាចលក់ការផ្សាយពាណិជ្ជកម្មម្តងហើយម្តងទៀត ទៅកាន់ក្រុមហ៊ុនដដែល
វាគឺជាអំណាចនៃព័ត៌មានឌីជីថល
ក្រុមហ៊ុនបណ្តាញសង្គមប្រមូលព័ត៌មានអំពីអ្នក ហើយលក់ការផ្សាយពាណិជ្ជកម្ម
នៅលើ Facebook, Google, YouTube, Tik-Tok, Instagram និងបណ្តាញជាច្រើនទៀត
យើងបាននិយាយជាច្រើនអំពី Facebook។
នៅលើ YouTube អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្ម មុនពេលអ្នកមើលវីដេអូ
នៅលើ Google នៅពេលអ្នកស្វែងរកអ្វីមួយ អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្ម
ប្រសិនបើការផ្សាយពាណិជ្ជកម្មល្អ (គួរឱ្យចាប់អារម្មណ៍) ឬគួរឱ្យអស់សំណើច អ្នកអាចចែករំលែកទៅកាន់ការប្រកាសថ្មីៗរបស់អ្នក
នេះពិតជាល្អណាស់សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម ពីព្រោះមនុស្សកាន់តែច្រើនបានឃើញវាដោយ ពួកគេមិនចាំបាច់បង់ប្រាក់បន្ថែម។
តើមានការផ្សាយពាណិជ្ជកម្មប្រភេទផ្សេងទៀតណាខ្លះ?
នេះគឺជាការផ្សាយពាណិជ្ជកម្មនៅលើទំព័រអត្ថបទមួយ
ម្ចាស់គេហទំព័រទាំងនេះ អនុញ្ញាតឱ្យ Google (និងក្រុមហ៊ុនផ្សេងទៀត) ដាក់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ពួកគេ។
អត្ថបទទាំងពីរនិយាយអំពី BTS (ខ្ញុំជឿជាក់ថា អ្នកស្គាល់ពួកគេ)
នៅខាងឆ្វេងមានការផ្សាយពាណិជ្ជកម្មនៅក្នុងអត្ថបទ (និយាយអំពីឆ្កែ) មិនមានអ្វីទាក់ទងនឹង BTS ទេ។
នៅខាងស្តាំមានការផ្សាយពាណិជ្ជកម្មលេចឡើង អ្នកប្រហែលជាយល់ថា ជាការរំខាន
ហេតុអ្វីបានជាមនុស្សដែលជាម្ចាស់គេហទំព័រ អនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើទំព័រអត្ថបទ?
ងាយយល់ – ពួកគេទទួលបានប្រាក់សម្រាប់ការធ្វើបែបនេះ។
ពួកគេទទួលបានការបង់ប្រាក់ក្នុងការមើលមួយដង ឬរាល់ពេលដែលនរណាម្នាក់ចុចលើ ការផ្សាយពាណិជ្ជកម្ម។
បើគេហទំព័រមានមនុស្សមើលច្រើន ម្ចាស់អាចរកចំណូលបានជាង ១០០០ ដុល្លារក្នុងមួយខែ!
តើមានការផ្សាយពាណិជ្ជកម្មច្រើនប្រភេទទេ?
ការបោកបញ្ឆោតឲ្យអ្នកចុច (Clickbait)
នៅលើរូបភាពទាំងនេះមានការផ្សាយពាណិជ្ជកម្មនៅខាងក្រោម។
នៅកណ្តាលគឺជា Clickbait ។ វាគឺជាការដែលនរណាម្នាក់ដាក់ចំណងជើងមួយ ដើម្បីទាក់ទាញអ្នកឱ្យចូលទៅមើលអត្ថបទ។ ដែលជាការផ្សាយពាណិជ្ជកម្ម ឬទំព័រណាមួយផ្សេងទៀត – ដែលនឹងមានការផ្សាយពាណិជ្ជកម្មបន្ថែមទៀត …… ដូច្នេះ ពួកគេនឹងរកប្រាក់បានកាន់តែច្រើន។ ពួកគេប្រហែលជាអាចរកប្រាក់បាន សម្រាប់ការបង្ហាញ Clickbait។
តើអ្នកបានឃើញវីដេអូ IT-Club អំពីព័ត៌មានមិនពិត និងក្លែងក្លាយដែរឬទេ?
ដែលលើកឡើងអំពី Clickbait នេះ។
យើងមានឧទាហរណ៍មួយអំពី
“អ្នកឈ្នះឆ្នោតម្នាក់ត្រូវបានចាប់ខ្លួន ពីបទចាក់ចោលលាមកតម្លៃ ២០ ម៉ឺនដុល្លារនៅលើវាលស្មៅរបស់អតីតថៅកែ”*
*នៅពេលរឿងនេះលេចចេញមក មនុស្សជាង ២ លាននាក់បានចុចមើលអត្ថបទនេះ។
អ្នកដែលបង្កើតវា ប្រហែលជាអាចរកលុយបានច្រើន។ ជាលទ្ធផល ពួកគេប្រហែលជាត្រូវបានហាមឃាត់រហូត។
តើវាល្អដែរទេ – អត់ទេ។ វាគឺជាព័ត៌មានក្លែងក្លាយ ដែលមានគោលបំណងតែមួយគត់ ដើម្បីរកលុយដោយការក្លែងបន្លំ។
កុំបង្កើតព័ត៌មានក្លែងក្លាយ – អ្នកអាចត្រូវបានហាមឃាត់លែងឲ្យប្រើប្រាស់ដោយ Facebook, Google និងបណ្តាញសង្គមផ្សេងទៀត។
ប្រុងប្រយ័ត្នជាមួយ Clickbait
ចំណងជើងអាចមើលទៅគួរឱ្យចាប់អារម្មណ៍
ប៉ុន្តែ វាអាចភា្ជប់ជាមួយអ្វីដែលបង្កគ្រោះថ្នាក់
គេហទំព័រមានមេរោគ ដែលអាចឆ្លងចូលកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។
រឿងអាសអាភាស
វាអាចជាការបន្លំយកព័ត៌មានអំពីអ្នក ឬគ្រួសាររបស់អ្នក។
ជាមួយនឹងការផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូ អ្នកផ្សាយពាណិជ្ជកម្ម ចំណាយសម្រាប់ការផ្សាយពាណិជ្ជកម្ម ហើយមិនដឹងថា មានមនុស្សប៉ុន្មាននាក់ចាប់អារម្មណ៍នោះទេ។ មនុស្សអាចឃើញការផ្សាយពាណិជ្ជកម្ម ឬមិនអើពើនឹងវា។
ជាមួយនឹងការផ្សាយពាណិជ្ជកម្មបែបឌីជីថល ការផ្សាយពាណិជ្ជកម្មត្រូវបានដាក់ដោយផ្ទាល់ទៅការប្រកាសថ្មីៗ ហើយអ្នកនឹងឃើញវា។
ការផ្សាយពាណិជ្ជកម្មទៅកាន់ទស្សនិកជនគោលដៅគឺងាយស្រួលជាង។ ប្រសិនបើ ការផ្សាយពាណិជ្ជកម្មល្អ លទ្ធផលអាចនឹងបានជោគជ័យ។
– អ្នកឈោងចាប់ទស្សនិកជនរបស់អ្នកនៅលើវេទិកាដែលពួកគេចូលចិត្ត
– អ្នកទទួលបានការយកចិត្តទុកដាក់របស់ពួកគេ (ពួកគេផ្តោតអារម្មណ៍លើទូរស័ព្ទ ឬកុំព្យូទ័ររបស់ពួកគេ)
– អ្នកអាចកំណត់ទស្សនិកជនគោលដៅរបស់អ្នក (អាយុ ប្រុស ឬស្រី ទីតាំង ចំណង់ចំណូលចិត្ត ការអប់រំ … )